(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៣​ សីហា​ ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលបាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៩​ករណី​ ឃាត់​មនុស្ស​១៤​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ​១១​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៣​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន ​(ice) ៥.៨៧​ក្រាម​ និង ១០​កញ្ចប់​តូច និង មេ​តំ​ហ្វេ​តា​មីន​ (wy) ៣​គ្រាប់​ ​ថ្នាំ​គ្រាប់​៣៤​គ្រាប់​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ​៖ នគរបាល​ភ្នំពេញ បង្ក្រា២​ករណីឃាត់ខ្លួន​២​នាក់, ​កណ្ដាល ​បង្ក្រាប១​ករណី​ (​ដីកា​) ​ឃាត់ខ្លួន​ម្នាក់,​បន្ទាយ​មាន​ជ័យ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៥​នាក់​, ​ព្រះ​សីហ​នុ បង្ក្រាប១​ករណីឃាត់ខ្លួន​ម្នាក់, ​រត​ន​គី​រី បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, ​កំពង់ស្ពឺ​បង្ក្រាប១​ករណីឃាត់ខ្លួន​៣​នាក់ និង​ព្រះ​វិហារ បង្ក្រា១​ករណី​ឃាត់ខ្លួនម្នាក់៕ ​