Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន កំពុងចូលពិនិត្យមើលស្ថានភាពអនុវិទ្យាល័យបឹងកុក ក្នុងក្រុងកំពង់ចាម

24-08-2016 07:53

(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហានេះ បាននឹងកំពុងចុះពិនិត្យស្ថានភាព នៃអនុវិទ្យាល័យបឹងកុក ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ការចុះពិនិត្យនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ក្នុងអនុវិទ្យាល័យនេះផងដែរ ដើម្បីពិនិត្យថា មានខ្វះខាតអ្វីខ្លះក្នុងអនុវិទ្យាល័យនេះ។

ក្នុងឱកាសនោះ សម្តេចបានឧបត្ថម្ភអគារសិក្សា១ខ្នង កំពស់៣ជាន់ មាន១៨បន្ទប់ និងអគារទីចាត់ការផងដែរ៕