(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងទិសដៅភារកិច្ច​ ឆ្នាំ២០២៤​។

កម្មវិធីផ្សព្វផ្សាយប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ, លោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ, លោក ហ៊ូ ស្រ៊ី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ័យជំនះ, លោក សុខ ពេញវុធ សមាជិកអចិន្រ្តៃយ៍គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារកណ្តាលទី១។

លោក ហែម អាន ប្រធានស្តីទីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ និងលោក ចាប ឌីណា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ព្រមទាំងដោយមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង១១, លោក-លោកស្រី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការខណ្ឌ, លោក-លោកស្រី សមាជិកគណបក្សខណ្ឌ, លោក-លោកស្រី ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង១១ និងលោក-លោកស្រី យុវជនសេដ្ឋកិច្ច សរុបចំនួន ១៨០នាក់៕