(កូរ៉េខាងជើង)៖ មន្រ្តីកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់សាកល្បង Missile ទៀត ដោយបាញ់ចេញពីនាវាមុជទឹក ស្ថិតនៅសមុទ្រភាគខាងកើត ក្នុងខេត្ត South Hamgyong នេះយោងតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហានេះ។
តាមមន្រ្តីយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា Missile នោះបានធ្លាក់ចូលទៅសមុទ្ររបស់ជប៉ុន ដែលមានចំងាយជាង៤៨០គីឡូម៉ែត្រ ពីប្រទេសកូរ៉េខាងជើង។