(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​១​លើក​)​ មិនបណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នោះទេ គ្រាន់តែ​រង​របួសធ្ងន់​៦​នាក់និង​របួសស្រាល​៥​នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

​​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៧​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង​,​ យាន​ផ្សេងៗ​ ១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក​, ​កត្តា​យានយន្ត​១​លើក​,​ មិន​ចេះ​បើកបរ​១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៧​នាក់​ (​យប់​៤​នាក់​)​។

នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,២៤៦​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១,០៧៣​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​១,១៧៣​គ្រឿង​ ៕