(ភ្នំពេញ)៖ ក្រោយពីបានទទួលរបាយការណ៍ពីក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ លើការជួយសង្គ្រោះស្ត្រីក្រីក្រម្នាក់ ដែលជាជនអនាថាឆ្លងទន្លេតាមចិញ្ចេីមថ្នល់នៅផ្លូវវេងស្រេង ភ្លាមៗនោះ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានចាត់ឲ្យក្រុម៧១១ នាំយកថវិកា និងគ្រឿងបរិភោគមួយចំនួនទៅជូនស្រ្តីរូបនេះ ដែលកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរជប៉ុន។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង នៅយប់ថ្ងៃទី២៣ ខែសីហានេះបាននាំយកអំណោយទាំងនេះ ទៅជួយឧបត្ថម្ភដល់ស្ត្រីឈ្មោះ កែវ ទុំ ដែលកំពុងសំរាកព្យាបាលនៅមជ្ឈមណ្ឌលគាំពារមាតា និងទារក ( ហៅថាពេទ្យជប៉ុន )។

សម្ភារដែលបានយកទៅជួយឧបត្ថម្ភនោះមាន៖
- ទឹកដោះគោ = ១០ កំប៉ុង
- ទឹកបរិសុទ្ធ. = ២ កេះ
- ស្ក ស = ២ គីឡូ
- ត្រី ខ. = ២៤ កំប៉ុង
- មី = ២ កេះ
- ថវិកា = ៤០០០០០ រៀល។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ដែលគេស្គាល់ថា ជាជនអនាថាដែលតែងតែដើរផ្លូវ បានសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្លាមៗនេះ ស្ដ្រីជាជនអនាថា ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាប់ របស់កងពលតូចលេខ៧០ បានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ដោយដឹកយកទៅមន្ទីរពេទ្យ។ បច្ចុប្បន្នស្ដ្រីអនាថា និងកូន ក្រោយពីបានសង្គ្រោះពីគ្រូពេទ្យ ហើយមានសុវត្ថិភាពទាំង២នាក់។

ក្រោយពីសង្គ្រោះហើយ សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីអនាថានោះមានឈ្មោះ កែវ ទំុ អាយុ២៤ រស់នៅតាមកន្លែងសាធារណៈ រស់អាស័យគេឲ្យហូបមានស្រុកកំណើត ភូមិពរៀង ឃុំព្រែករន្ ទះស្រុកកំពង់លាវ ខេត្តព្រៃវែង ប្តីចុះចោល។ កូនដែលសំរាលបានទំងន់១គីឡូក្រាម។ ខណៈពេលនេះម្តាយ នឹងកូនបានមកដល់មន្ទីពេទ្យបង្អែកពោធិ៍ចិនតុង៕