(កំពង់ចាម)៖ របរលក់ម្ជូរក្រឡុកបាន និងកំពុងពេញនិយមខ្លាំងនៅក្នុងរាជធានីភ្នំពេញ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ក៏មានកន្លែង លក់ម្ជូរមួយកន្លែងទទួល បានការពេញនិយមផងដែរ ព្រោះតែការពេញនិយមនេះ បានធ្វើឲ្យអ្នកស្រី ផា ដែលប្រកបរបរលក់ម្ជូរក្រឡុកនៅ ក្នុងផ្សាររាត្រីអាចរកបានប្រាក់កម្រៃបានប្រមាណ ១៥០ដុល្លារក្នុងមួយថ្ងៃ។
អ្នកស្រី ផា បានឲ្យដឹងថា របរលក់ម្ជូរក្រឡុកនេះ ជួយឲ្យអ្នកស្រីអាចរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព និងផ្គត់ផ្គង់ឲ្យកូនៗបានទៅរៀនផងដែរ។ បើតាមអ្នកស្រី ផា ក្នុងមួយថ្ងៃម្ជូរដែលអ្នកស្រីលក់ចាប់ពីម៉ោងប្រមាណ ១១ថ្ងៃរហូតដល់១រំលងអាធ្រាត្រនោះ លក់អស់ម្ជូរប្រមាណ ២៥ថាស ហើយមានភ្ញៀវចូលទិញបន្ត បន្ទាប់គ្នារហូត។
អ្នកស្រី ផា បានឲ្យដឹងពីមុនឡើយអ្នកស្រីជាអ្នកលក់បាយ និងគុយទាវ តែដោយការលក់នោះមិនសូវសមប្រកបអ្នកស្រី ក៏ប្តូរមកលក់ម្ជូរ ក្រឡុកជំនួសវិញ។ ដើមឡើយការលក់ម្ជូរនេះ លក់មួយថ្ងៃបានត្រឹមតែ៣ថាស់តែប៉ុណ្ណោះ តែក្រោយមកអ្នកស្រី ក៏បានរករូបមន្តផ្សំគ្រឿង ហើយកក៏ទទួលបានការចូលចិត្ត ពីភ្ញៀវជាបន្តបន្ទាប់ ហើយបច្ចុប្បន្នអ្នកស្រីលក់ដាច់រកពេលទុកដៃឲ្យទំនេរមិនបាននោះឡើយ។
សូមស្តាប់បទសម្ភាសន៍រវាងលោក វ៉ាន់ សារាយ ជាមួយអ្នកស្រី ផា ដែលជាអ្នកលក់ម្ជូរក្រឡុកល្បី ក្នុងផ្សាររាត្រី៖