(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌបឹងកេងកង បានបើក «កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង» ក្រោមអធិបតីភាពលោក សុខ សម្បត្តិ  អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដែលមានការចូលរួមពី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថ

លោកប្រធានយោធាប្រចាំខណ្ឌ និងលោក-លោកស្រីប្រធានការិយាល័យទាំង១១ -លោក-លោកស្រីចៅសង្កាត់ទាំង០៧

កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈកិច្ចប្រជុំរួមមាន៖

១.ត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អនាម័យក្នុងមូលដ្ឋាន
២.ត្រួតពិនិត្យទិន្នន័យក្រ"១"ក្រ"២"
៣.បញ្ហាផ្សេងៗ៕