(ភ្នំពេញ)៖ ដើម្បីជាកាដូរ សម្រាប់អបអរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ឆ្នាំថ្មី ឆ្មាំ២០២៤, AION Cambodia នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានជូនកាដូរយ៉ាងពិសេស ទៅកាន់ព្រះនាងនរោត្តម ជេនណា ដែលធ្វើឲ្យទ្រង់សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។

ខណៈពេលដែល បើកប្រអប់កាដូរ ព្រះនាង ជេនណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងរំភើបក្នុងពេល ដែលបានឃើញប្រអប់កាដូរដ៏ធំ ដែលជារថយន្ត AION Y plus អគ្គិសនីសុទ្ធ ១០០% ដ៏ទំនើប និងការចូលរួមចំណែកការពារបរិស្ថាន។

ព្រះនាងនរោត្តម ជេនណា បានបង្ហាញចំណាប់អារម្មណ៍ ក្រោយពីបើកប្រអប់កាដូយក្សនេះថា «ខ្ញុំនឹងអបអរថ្ងៃនូអែល និង ឆ្លងឆ្នាំថ្មី ជាមួយរថយន្ត AION Y Plus សម្រាប់ដំណើរកម្សាន្ត ការបំពេញការងារសិល្បៈ និងការងារមនុស្សធម៌»

AION Cambodia កំពុងមានប្រមូលសិនពិសេស ក្នុងឱកាសថ្ងៃណូអែល និងឆ្លងឆ្នាំសកល។ រថយន្ត AION Y Plus ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីភាពប្រណិត និងភាពខ្លាំង ទាំងការរចនា ដំណើរការដោយម៉ូទ័រអគ្គិសនី ដែលមានដង់ស៊ីតេថាមពលខ្ពស់ និងអាគុយដែលសុវត្តិភាពល្អបំផុត នៅលើពិភពលោក។

ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត AION Y Plus បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពប្រណិត និងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

រថយន្ត AION ទទួលបានកត្តិយស និងភាពជឿជាក់ ដោយទទួលបានការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដំបូងគេបង្អស់ និងតែមួយគត់សម្រាប់រថយន្តអគ្គិសនី ក្រោមប្រធានបទ «ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍន៍» កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

បើងាកមកមើលអាគុយដែរ ជាផ្នែកសំខាន់នៃរថយន្តអគ្គិសនី AION Y Plus វិញគឺ អាគុយដែលបំពាក់ក្នុងរថយន្ត AION មានឈ្មោះថា Magazine Battery ត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយ GAC ខ្លួនឯង។ Magazine Battery ផលិតដោយ Lithium Iron Phosphate ដែរមានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់នឹងសីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះ។

អាគុយនេះ បានធ្វើតេស្តពីការឆេះ ឬផ្ទុះ ដោយការបាញ់គ្រាប់កាំភ្លើង ជាលទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះមានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថេរភាពបំផុត។

លើសពីនេះទៅទៀត AION Y Plus មានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះ រួមមាន៖
* ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកម្លាំងពេលចាប់ហ្រាំង EBD ប្រព័ន្ធ ESP ទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់។
* ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះ និងពន្លត់រថយន្តទំនើបចុងក្រោយ។
* ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត។
* ប្រព័ន្ធកាមេរ៉ាគុណភាពខ្ពស់ ដែលអាចបង្ហាញរូបភាពមួយជុំរថយន្ត និងអាចមើលឃើញបាតរថយន្ត ជំនួយពេលបើកបរ និងចូលចត៕