(កំពង់ធំ)៖ លោក ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យមន្ត្រីសុយោដីទាំងអស់ ត្រូវចូលរួមបម្រើសេវាគាប់ចិត្តជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោក ឡោ ដាវុធ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងត្តកំពង់ធំ រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។

លោកបានជំរុញឱ្យមានការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងលើភាគីវិវាទណាមួយ បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹង ការកែលម្អការផ្តល់សេវា សាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យកចិត្តដោះស្រាយរាល់សំណើ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ។

លោកបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដើម្បីបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះ ស្រាយវិវាទដីធ្លី និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងជំរុញការចុះបញ្ជីដីធ្លីឱ្យ បានឆាប់ចប់នៅទូទាំងប្រទេស។

លោកបានអនុវត្តឲ្យបានតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលពី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាយធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានបេសកកម្មចំបងចំនួន២ រួមមាន៖

*ទី១៖ ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាន និងបន្តពួនជ្រុំដំណើការណើតសេដ្ឋកិច្ច និងការភិវឌ្ឍជាមូលដ្ឋាន
*ទី២៖ កសាង និងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងការអនុវត្តនូវការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅតាមភូមិ ឃុំ ដោយមិនមានការទំនាស់រវាងអ្នកជាប់ព្រំ ជាពិសេសធ្វើយ៉ាងណាឲ្យបានឆាប់រហ័សផងដែរ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងអំពីលទ្ធផល របស់ក្រុមកាងារចុះបញ្ជីទាំង ៧ក្រុម បានអនុវត្តកន្លងមកជាប្រព័ន្ធសម្រេចបានគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានប្រមូលទិន្នន័យចំនួន ៣៦២,៦៤៣ក្បាលដី, បញ្ចូលទិន្នន័យចំនួយ ៣៦៦,៦៤៣ក្បាលដី, វាស់វែងចំនួន ៣៦៦,៦៤៣ក្បាលដី, គូសក្បាលដីចំនួន ៣៦៩,៥១៧ក្បាលដី, បានបញ្ចប់ បិទផ្សាយចំនួន ៣១១,៣៨០ក្បាលដី ស្មើនឹង ៣៨៥ភូមិ, បានចេញបណ្ណចំនួន ២៩០,២៧៣បណ្ណ, បានចែកបណ្ណចំនួន ២៨៦,៥៨៨បណ្ណ និងបណ្ណមិនទាន់ចែកចំនួន ៣,៦៨៥ បណ្ណ៕