(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីណែនាំស្ដីពី «ការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់ ក្នុងខេត្តតំបន់ឆ្នេរសមុទ្រ» ដល់មន្ទីរទេសចរណ៍ខេត្តដែលជាប់មាត់សមុទ្រ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់សកម្មខ្លាំងក្លាថែមទៀត។
សេចក្ដីណែនាំនេះ ក៏បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តបទដ្ឋានគតិយុត្តទាំងអស់ ដែលចេញដោយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តនានា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យតាមឆ្នេរខ្សាច់ និងដើម្បីផ្ដល់នូវភាពកក់ក្ដៅ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់។
សូមអានសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖