(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពីការចុះឈ្មោះចូលរួមយកព័ត៌មានក្នុងកម្មវិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ។

ពិធីដ៏ធំនេះនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងវត្តមានរបស់ឥស្សរជនជាតិ អន្តរជាតិសំខាន់ៗផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖