(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូន ប្រធានរដ្ឋបាលព្រៃឈើ និងប្រធានរដ្ឋបាលជលផល និងប្រធាននា យកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស ដោយស្នើឲ្យមានការរៀបចំបែបបទ ផ្ទេរសម្រួលភារកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រាជធានី-ខេត្ត។
សំណើសហការជាមួយអាជ្ញាធរដែនដីរាជធានី-ខេត្ត រៀបចំបែបបទ ផ្ទេរសម្រួលភារកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល ឲ្យស្ថិតនៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរកសិកម្មនេះ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងការងារ។
រដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងលិខិតថា សូមចាត់ចែងអនុវត្តឲ្យបានរួចរាល់ ហើយផ្ញើជូនក្រសួងវិញឲ្យបានមុនដំណាច់ខែសីហា ឆ្នាំ២០១៦នេះ៕
សូមអានលិខិតរបស់ក្រសួងកសិកម្ម ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តី វេង សាខុន ថ្ងៃទី២២ ខែសីហា៖