(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នួន សុខូ តំណាងក្រុមគ្រួសារសព មហាឧបាសិកា តាត់ ប៊ួយ បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងអស់ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក។

សារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចពិជ័យសេនា ទៀ បាញ់ និងឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ចំពោះមរណភាពមហាឧបាសិកា តាត់ ប៊ួយ ពិតជាផ្ដល់នូវកិត្តិយសដ៏ឧត្តុង្គឧត្ដម ក្រៃលែងពុំអាចកាត់ថ្លៃបានដល់ក្រុមគ្រួសាររបស់យើងខ្ញុំ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លា និងមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ដែលធ្វើឲ្យខ្ញុំបាទ និងក្រុមគ្រួសារ ពិតជាមានក្តីរំភើបឥតឧបមា និងសូមសម្ដែងនូវកត្តញ្ញូកតវេទីតាធម៌ដែលចងចាំជានិច្ចមិនអាចបំភ្លេចបាន។

ជាថ្មីម្តងទៀត តាងនាមឲ្យក្រុមគ្រួសារនៃសព មហាឧបាសិកា តាត់ ប៊ួយ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត, សម្ដេចពិជ័យសេនា ទៀ បាញ់ និងឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕