(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ មានការបែកធ្លាយសំឡេងរបស់ លោក ចេប គឹមអ៊ាង បេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា លេខរៀងទី១ ភូមិភាគ១ រាជធានីភ្នំពេញ ដែលនិយាយរឿងគណបក្សភ្លើងទៀន ដែលអាចនឹងបាត់បង់អាសនៈនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នាពេលខាងមុខនេះ។
តាមរយៈសំឡេងបែកធ្លាយនេះ លោក ចេប គឹមអ៊ាង បានលើកឡើងដូច្នេះថា៖ «យេីងដឹងហេីយថា ភ្នំពេញគេធ្វេីឲ្យខ្ទេចខ្ទី ពីព្រោះយេីងបាត់២៤សំឡេង ធ្លាក់អត់បានមួយកៅអីទេ ច្បាស់ហេីយ! បាត់២៤សំឡេង គឺបាត់កៅអីភ្នំពេញតែម្តង នៅកណ្តាលបាត់៣៥សំឡេង បាត់មួយកៅអីដែរ រកអត់បានទេ! អញ្ចឹងពីរហ្នឹងប្រឈមបំផុត ! គេមិនសូវប្រឈមដូចយើងទេ ដោយសារតែមិនមានគូបដិបក្ខស្រួចស្រាវ (មុតស្រួច ) តែយើងមានគូបដិបក្ខស្រួចស្រាវ យើងនៅមានប្រផេះ ប្រពាល កំពុងតែពិបាកស្រាយ ហេីយគ្នាយេីងទៀត អ្នកខ្លះនៅមានប្រផេះត្រូវមានស្អំបេះដូងអត់មានពេលទំនេរទេ»៕
ខាងក្រោមនេះសំឡេងបែកធ្លាយរបស់ លោក ចេប គឹមអ៊ាង៖