(ភ្នំពេញ)៖ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្តីពី «ការធ្វើសវនកម្មសមិទ្ធកម្ម» ក្រោមអធិបតីភាព លោក សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាង លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អង្គភាព និងមន្ទីររាជធានី ខេត្ត សរុបប្រមាណជាង១០០នាក់។

អង្គសិក្ខាសាលាខាងលើ ក៏មានការអញ្ជើញជារួមជាវាគ្មិនជំនាញ ធ្វើបទឧទេ្ទសនាម ដោយលោកបណ្ឌិត ជា វុធណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារផងដែរ។

សូមបញ្ជាក់ជូនថា សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីពិនិត្យលើភាពសន្សំសំចៃ នៃសកម្មភាពស្របតាមគោលការណ៍ ការអនុវត្តរដ្ឋបាល គោលនយោបាយគ្រប់គ្រងល្អ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ និងធនធានផ្សេងៗទៀតរួមទាំងការត្រួតពិនិត្យព័ត៌មាន ការចាត់ចែងពិនិត្យតាមដាន វាស់វែងសមិទ្ធកម្ម នីតិវិធីអនុវត្តដោយសវនដ្ឋាន ប្រសិទ្ធផលនៃនៃសមិទ្ធកម្មទាក់ទងនឹងការសម្រេចគោលបំណងរបស់សវនដ្ឋាន និងផលប៉ះពាល់ជាក់ស្តែងរបស់សកម្មភាពធៀបនឹងការរំពឹងទុក៕