(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការ អមតុលាការកំពូល និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ នគរបាលយុត្តិធម៌ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាញ់ទី២៤។

នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងសិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ជំនាញ់ទី២៤ ជាច្រើនរូបផងដែរ៕