(ភ្នំពេញ)៖ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បានថ្លែងបញ្ជាក់ថា ក្រុមប្រឆាំងនៅជប៉ុន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការសុំឱ្យជប៉ុនមិនទទួលស្គាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា តែផ្ទុយទៅវិញសម្តេចធិបតី បានចុះពីជណ្ដើរយន្តហោះដោយកម្រាលព្រំក្រហម និងបានចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដោយស្មើភាព និងស្មើសិទ្ធិ ជាមួយនឹងបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋទាំងអស់។

ថ្លែងក្នុងសន្និសីទសារព័ត៍មាន បង្ហាញពីលទ្ធផលនៃក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើទឹកដីជប៉ុន នៅរាត្រីថ្ងៃទី១៩ ខែធ្នូ លោក សូ ណារ៉ូ បានឱ្យដឹងថា លោកមើលក្រុមពួកប្រឆាំង បានបរាជ័យ ៣យ៉ាង បរាជ័យទី១ ទៅលើប្រធានបទ ប្រធានបទដែលគេឡើងថា ពួកគេអត់ទទួលស្គាល់ រដ្ឋាភិបាលខុសច្បាប់នេះទេ ហើយឈានទៅដល់ទាមទារកុំឲ្យរដ្ឋាភិបាលជប៉ុន ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលនេះជាការបរាជ័យហើយ គឺគេថាសុំអត់ទទួលស្គាល់រដ្ឋាភិបាល ដោយលោកអះអាងថាពួកគេក៏មិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ម្ដងណានោះទេ ដូចនេះហើយអាចបន្តមិនទទួលស្គាល់ទៀតចុះ។

ទាក់ទងនឹងបញ្ហានេះលោក សូ ណារ៉ូ បានបញ្ជាក់ទៀតថា ពួកក្រុមប្រឆាំងនេះភ្លេចថានៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក មានប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតដែលជ្រលក់ម្រាមដៃខ្មៅ មានចំនួន ៨២.៣% បាននបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារួចហើយ ហើយបើនិយាយឱ្យងាយយល់គឺក្នុងចំណោមមនុស្ស ១០០០នាក់ គឺមាន ៨២៣នាក់ បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលចំនួននេះគឺជាចំនួនក្នុងប្រវត្ថិសាស្ត្រដែលមិនដែលមានក្នុងគណបក្សប្រជាជនតែម្តង។

ពាក់ព័ន្ធនឹងបញ្ហាបរជ័យ របស់ក្រុមប្រឆាំងនេះ លោក សូ ណារ៉ូ បានថ្លែងដូចនេះថា «ចំណុចទី២ គឺជារឿងខុសឆ្គងធ្ងន់ធ្ងរមែនទែន ពីព្រោះថាសម្តេចធិបតី ដែលពួកគេទាមទារឲ្យជប៉ុនកុំឱ្យគាំទ្រនោះ លោកបានចុះពីជណ្ដើរយន្តហោះដោយកម្រាលព្រំក្រហម ហើយលោកបានទៅអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ដោយស្មើភាព និងស្មើសិទ្ធិជាមួយនឹងបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋទាំងអស់ ដោយនៅខាងស្ដាំដៃលោក គឺព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ នៅខាងឆ្វេងដៃគឺលោកគឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយហួសពីរកៅអីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានកៅអីមួយគឺទុកទំនេរ ខ្ញុំអត់ចាំបាច់ថាប្រទេសណាទេ គឺគេទុកទំនេរអ៊ីចឹង មានន័យថាម៉េចបើសិនជារបបមួយដែលមិនស្របច្បាប់ គឺជប៉ុនក៏គេអញ្ជើញដែរ គេមានកៅអីមួយទំនេរ បើកម្ពុជាមិនស្របច្បាប់ ក៏ជប៉ុនមិនអញ្ជើញប្រហែលកៅអីទំនេរ»។

លោក សូ ណារ៉ូ បានបន្ថែមទៀតថា លើសពីនេះទៀត កម្ពុជាក៏បានចូមរួមកិច្ចប្រជុំទ្វេភាគី ដោយមានគណៈរដ្ឋមន្ត្រីខាងជប៉ុន មានរដ្ឋមន្ត្រី មានទីប្រឹក្សាសន្តិសុខ ហើយខាងកម្ពុជា មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទល់មុខគ្នា ចរចាស្មើភាពគ្នារវាងប្រទេសកម្ពុជា ស្មើសិទ្ធគ្នាទៀត ដូនេះហើយយើងឃើញថាភាពពិតជាការទទួលស្គាល់ តាមការកម្រិតខ្ពស់បំផុតមួយហើយ ដែលនាយករដ្ឋមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាលជប៉ុននឹងកម្ពុជា។

លោកបានបន្ថែមទៀតថា លើសពីនេះទៀត នៅក្នុងសវនាការដែលចូលគាល់ព្រះចៅអធិរាជនៃប្រទេសជប៉ុន ដែលជាប្រមុខរដ្ឋរបស់ប្រទេសជប៉ុន គឺជាការទទួលស្គាល់កម្រិតមិនត្រឹមរដ្ឋាភិបាលនោះទេ គឺកម្រិតប្រមុខរដ្ឋ ដែលទទួលការចូលសវនាការរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជាមួយនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលនេះគឺជាការទទួលស្កាលពីប្រមុខរដ្ឋថែមទៀត ដូចនេះហើយពួកប្រឆាំងដែលអំពាវនាវឱ្យជប៉ុន មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា គឺបរាជ័យទាំងស្រុង។

លោក សូ ណារ៉ូ បានបញ្ជាក់ទៀតថា ពួកប្រឆាំងបរាជ័យទី២ គឺចំនួនអ្នកចូលរួមធ្វើបាតុកម្មគឺតិចមែនទែន បើប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗ គឺក្បួនហែក៏តិចមានតែប្រមាណ១០០នាក់ បើធៀបនឹងការជួបរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត គឺមានជាង ២ ០០០នាក់ ដូចនេះហើយចលនានេះគឺកាន់តែតិចទៅៗ ដោយសារតែប្រជាពលរដ្ឋ បានបាត់បង់ជំនឿទុកចិត្តលើក្រុមប្រឆាំងដែលធ្វើនយោបាយផ្សងព្រេង ធ្វើនយោបាយជ្រុលនិយមនេះ។

លោកបានបន្ថែមថា ចំណុចទី៣ នៃបរាជ័យរបស់ពួកគេ គឺមេដឹកនាំជ្រុលនិយមដែលដឹកនាំបាតុកម្ម ពីមុនមានគេទៅតាមគាំទ្រអត់មានបញ្ហាអីទេ ពីព្រោះគេអត់មានបញ្ហាផ្លូវច្បាប់ ក៏ប៉ុន្តែបច្ចុប្បន្ននេះជនជ្រុលនិយមនេះ មានសាលក្រមដល់ទៅ ២ មានទី១៖ ជាប់ទោសអំពីការជេរប្រមាថព្រះមហាក្សត្រ ដែលជាប់ទោសចំនួន ៣ឆ្នាំ។ ទី២៖ កាញុះញង់ដែលទាមទារឲ្យផ្ដួលរំលំរដ្ឋាភិបាល ដូចនេះជននេះមានសាលក្រមចំនួន២ហើយ តែជននេះនៅមានសំណាងដោយសារតែកម្ពុជា និងជប៉ុន មិនទាន់ការបញ្ជូនអ្នកទោស ទៅវិញទៅមកបាន ដូចនេះហើយជននេះមិនត្រូវបានជប៉ុនបញ្ជូនឱ្យកម្ពុជាបាននោះទេ៕