(ភ្នំពេញ)៖ ការទន្ទឹមរង់ចាំយ៉ាងយូររបស់អតិថិជន នឹងមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ គឺការប្រគំតន្ដ្រីស្រាបៀលីអូ ដែលដឹកនាំ កញ្ញា មាស សុខសោភា និងមានតារាជាច្រើននាក់ទៀតចូលរួម ពិសេស និងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងស្រាបៀរលីអូទៀតផង។

ការប្រគំតន្ដ្រីនេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០១៦ខាងមុខនេះ នៅក្លឹម Hip Hop ក្នុងទឹកដែខេត្ដសៀមរាប ធានាថានឹងកក្រើកជាមួយជាមួយការប្រគំតន្ដ្រី ស្រាបៀរលីអូ នឹងបង្កើនភាពអស្ចារ្យ ដែលអាចកើតមានឡើងគ្រប់ពេល គ្រប់ទីកន្លែង ពិសេសងាយស្រួលក្នុងការកម្ម៉ង់ស្រាបៀលីអូន និងការឈ្នះរង្វាន់គ្រប់ពេលវេលា។

ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍ក​ន្លងទៅនេះ កម្មវិធីប្រគុំតន្ដ្រី ស្រាបៀរលីអូ បានអង្រួនចិត្ដអតិថិជនយ៉ាងច្រើនកុះករ ក្នុងក្លឹម ៣៣៣ ខេត្ដព្រះសីហនុ យ៉ាងសប្បាយរីករាយជាមួយការជួបជុំមិត្ដភ័ក្រ្ដ ដៃគូការងារផ្សេងទៀត ជាមួយការច្រៀងចម្រៀង យ៉ាងរងំ របស់កញ្ញា មាស សុខសោភាផងដែរ។

កុំភ្លេចណា សូមចូលរួមជាមួយស្រាបៀរលីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល!