(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

សូមជម្រាបថា មុនត្រូវបានតែងតាំងនេះ លោក សេង គន្ធ មានមុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ ការតែងតាំងនេះ គឺជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ៕