(ភ្នំពេញ)៖ លោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ ជំហាន២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោកអភិបាល លោកប្រធានក្រុមការងារស្ទង់មតិសម្រាប់ធ្វើផែនការលម្អិត (Detailed Planning Survey) នៃទីភ្នាក់ងារJICA រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ៕