(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចុះត្រួតពិនិត្យនិងដោះស្រាយបញ្ហរដំណើរចេញចូលរបស់ប្រជាពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យនៅច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែនក្នុងដំណើរការរសម្របសម្រួលពលរដ្ឋការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្នាក់ការ ច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តមានជ័យ ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមលោក ហេង ចាន់ឌីរដ្ឋលេខាធិការក្រសួងអធិការកិច្ច អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តសេនីយ៍ ឃូន សម្បូ អគ្គរងនាយកដ្ឋាន អន្តោប្រវេសន៍ តំណាងអភិបាលខេត្តឧត្តមានជ័យ តំណាងក្រសួងមហាផ្ទៃ និងសមាជិកនៃក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាលសរុបចំនួន៣២
រូប៕