(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (Obayashi Takeo) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ច តំបន់កាន់សៃ (Kansai Economic Federation / KEF) និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ជួបសម្តែងការគួរសម និងពិភាក្សាការងារ៕