(តាកែវ)៖ លោក ឈឹម ធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគោកធ្លក និងជាអភិបាលរងស្រុកអង្គរបូរី រួមដំណើរដោយលោកប្រធានក្រុមប្រឹក្សាឃុំគោកធ្លក និងសហការី ព្រមទាំងព្រះចៅអធិការវត្តភ្នំដា​ នៅរសៀលថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋចំនួន ៣រូប។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគោកធ្លក លោក ឈឹម ធី​ បានសម្តែងមរណទុក្ខ ព្រមទាំងបាននាំយកសម្ភារ និងថវិកាមួយចំនួន ចូលរួមពិធីបុណ្យផងដែរ។

ប្រជាពលរដ្ឋទាំង ២រូប ដែលបានទទួលមរណភាព រួមមាន៖

១៖ សពលោក គង់ ហោ អាយុ៧៣ឆ្នាំ នៅភូមិព្រែកតាផ ឃុំគោកធ្លក ដែលបានទទួលមរណភាពការពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយជំងឺប្រចាំកាយ
២៖ សពលោក ឆែ ស៉ីណាន អាយុ១៧ឆ្នាំ និងសពលោក ឆែ សំនិត អាយុ១៧ឆ្នាំ ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទីលំនៅភូមិព្រែកតាផ ឃុំគោកធ្លក៕ ។