(សេអ៊ូល)៖ របាយការណ៍សម្ងាត់ដែលទីភ្នាក់ងារនៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលបាននោះគឺរបបដឹកនាំ កូរ៉េខាងជើងបានសម្រេច បង្កៃគ្រាប់មីននៅតាមខ្សែបន្ទាត់ព្រំដែនជាមួយកូរ៉េខាងត្បូង ជាពិសេសនៅក្បែរភូមិ Panmunjom ដើម្បីបង្កាកុំឲ្យមានទាហានរត់ចោលជួរ ខណៈដែលប្រពន្ធកូនរបស់មន្ត្រីទូតនានានៅឯបរទេស ត្រូវបានបញ្ជាឲ្យត្រឡប់មកកូរ៉េខាងជើងវិញទាំងអស់តែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ការសម្រេចចេញវិធានការដ៏ក្តៅគគុករបស់ប្រទេសកូរ៉េខាងជើងនេះ ក៏ព្រោះតែកន្លងមកនេះមានការរត់ ភៀសខ្លួនរបស់មន្ត្រីកំពូលៗជាច្រើនក្នុងបក្សបានកើតមានឡើង ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទទួលរង ភាពអាម៉ាស់យ៉ាងខ្លាំងចំពោះមុខឆាកអន្តរជាតិ ក្នុងនោះមានដូចជា រត់ភៀសខ្លួនរបស់ក្រុមគ្រួសារមន្ត្រីទូតប្រចាំ ទីក្រុងឡុងដ៍ ទៅសុំសិទ្ធិជ្រកកោណនៅ កូរ៉េខាងត្បូង, ការរត់ភៀសខ្លួនរបស់តំណាងលោក គីម ជុងអ៊ុន នៅតំបន់អឺរ៉ុប ជាមួយលុយរាប់ពាន់លានដុល្លារ (ពាក្យចរចាមអារាម), និង ការរត់ចោលជួររបស់ទាហានកូរ៉េខាងជើង ចូលទៅកូរ៉េខាងត្បូងជារឿយៗ កន្លងមក៕