(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៦០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២៨នាក់
* ករណីប្រើប្រាស់៩ករណី ឃាត់ខ្លួន២៦នាក់។
* ⁠ករណីជួញដូរ៤ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៧៨៩ករណី ឃាត់ខ្លួន ១៩,៣៧៥នាក់ (ស្រី១៣០៦នាក់)៕