(តូក្យូ, ជប៉ុន)៖ នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា (KAINUMA Yoshihisa) អគ្គនាយកក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនដំឡើងគ្រឿងបង្គំអេឡិចត្រូនិកដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុន បានវិនិយោគនៅកម្ពុជារយៈពេលប្រមាណជា ១១ឆ្នាំមកហើយ។ ក្រុមហ៊ុននេះ ត្រូវបានសម្តេចតេជោ ចាត់ទុកថាសម្តេចជាឆ្មបបង្កើតឡើងដោយផ្ទាល់នៅកម្ពុជា៕