(តូក្យូ)៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរឆ្នាំទី៥០ នៃមិត្តភាពនិង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន អ្នក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចក្រុមហ៊ុន Net protection Inc ដែលមានទីស្នាក់ការនៅទីក្រុង តូក្យូ ប្រទេសជប៉ុន។

លោក Junya Ishida ប្រធានប្រតិបត្តិក្រុមហ៊ុន Net protection Inc បានធ្វើបទបង្ហាញជូន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដោយបានលើកឡើងអំពីប្រវត្តិក្រុមហ៊ុន បច្ចេកវិទ្យា និងសេវាកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា បច្ចេកវិទ្យាក្រុមហ៊ុនរបស់លោក គឺជាបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទូរទាត់ប្រតិបត្តិការពាណិជ្ជ ដែលអភិវឌ្ឍន៍ឡើងដោយជប៉ុន និងមានសុវត្ថិភាពខ្ពស់។ ក្រុមហ៊ុននេះ មានអ្នកប្រើប្រាស់ប្រមាណ ១៥ លាន នាក់នៅក្នុងប្រទេសជប៉ុន។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន មានប្រសាសន៍ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបទបង្ហាញរបស់ក្រុមហ៊ុន Net protection Inc និង បានគូសបញ្ជាក់ថាបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា ។

ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន លើកទឹកឲ្យក្រុមហ៊ុន Net protection Inc ពិនិត្យលទ្ធភាពពង្រឹកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា ស្វាគមន៍និងជួយគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលមានបំណង សិក្សាស្វែងយល់អំពីកាលានុវត្តភាព និង ពង្រីកការវិនិយោគនៅកម្ពុជា៕