(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហជាមួយស្ថានទូតអង់គ្លេងនៅកម្ពុជា នឹងធ្វើបទបង្ហាញមួយ ក្រោមប្រធានបទ «ភាពឆកល្វែង (ខ្វះចន្លោះ) នៃរូបធាតុ និងការបកស្រាយបាតុភូត» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យថា បទបង្ហាញនេះត្រូវបានណែនាំដោយ លោក ចន បន អ្នកប្រាជ្ញាផ្នែកគណិតវិទ្យាដ៏ល្បីល្បាញលំដាប់ពិភពលោក មកពីចក្រភពអង់គ្លេស ដែលជំរុញសិស្សានុសិស្ស និសិ្សត លោកគ្រូ-អ្នកគ្រូ បុគ្គល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យកាន់តែចាប់អារម្មណ៍ និងការយកចិត្តទុកដាក់លើការសិក្សា ការបណ្ដុះបណ្ដាល អាជីព វិជ្ជាជីវៈ ការស្រាវជ្រាវ និងនវាអនុវត្តន៍លើមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
សូមបញ្ជាក់ថា បទបង្ហាញខាងលើនេះនឹងបើកឱ្យចូលរួមដោយសេរី ពុំមានការគិតថ្លៃ។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖