Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងមន្ត្រីឧទ្យានុរក្ស បន្តបង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ខេត្តពោធិ៍សាត់

23-08-2016 15:59

(ពោធិ៍សាត់)៖ កម្លាំងមន្ដ្រីឧទ្យានុរក្ស ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប សហការជាមួយមន្ត្រីជំនាញផ្សេងៗទៀត បានបន្តចុះល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន រកឃើញមានបទល្មើសជាច្រើន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងមន្ដ្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់ បានចំនួន២ទីតាំងផ្សេងគ្នាគឺ ទី១-ចំណុចខាងកើតភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមានកាត់លូកងស្បៃមុង ចំនួន០៧ក្បាល កាប់បំផ្លាញចោលសាច់ស្បៃមុងប្រវែង៧០០ម៉ែត្រ។ ទី២-ចំណុចខាងលិចភូមិឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមមានកាត់លូកងស្បៃមុង ៦ក្បាល កាប់បំផ្លាញចោលសាច់ស្បៃមុងប្រវែង ៣០០ម៉ែត្រ ចាប់លែងកូនត្រូវចម្រុះ ចំនួន ៧០គីឡូក្រាម។

ឃើញថាបទល្មើសនេសាទមានការថយចុះ ខណៈក្រុមមន្ត្រីឧទ្យានុរក្ស ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ភូមិសាស្ត្រខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីជំនាញផ្សេងៗទៀត បានបង្ក្រាបជាបន្តបន្ទាប់ ក្នុងរដូវបឹទនេសាទ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕