(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ចំពោះវត្តមាននាវាចិននៅកំពង់ផែរាម កាលពីពេលកន្លងទៅ ដោយលោកយល់ថា ការចូលចតរបស់នាវាចិននេះ គ្រាន់តែជាការសាកល្បងច្រកចេញចូលនាវា នៅកំពង់ផែរាម ដោយសារតែចិនជាអ្នកជួយសាងសង់កម្ពុជាប៉ុណ្ណោះ។

វត្តមាននាវាចិន ត្រូវបានសារព័ត៌មានបរទេស វាយប្រហារចោទប្រកាន់មកលើកម្ពុជាថា អនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ព។ ចំណុចនេះ លោកពុយ គា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ និងបំភ្លឺច្បាស់លាស់ដែរថា កម្ពុជាមិនអនុញ្ញាតឱ្យចិន ឬបរទេសណាមួយតាំងមូលដ្ឋានទ័ពនោះទេ។

លោក ពុយ គា បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅ លើប្រធានបទ៖ «តើកម្ពុជា-ជប៉ុន បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងណាខ្លះ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ?»

សូមស្តាប់ការបកស្រាយរបស់ លោក ពុយ គា ដូចតទៅ៖