(ភ្នំពេញ)៖ ខណៈដែលចិន និងជប៉ុន កំពុងប្រជែងឥទ្ធិពលគ្នា នៅតំបន់អាស៊ី កម្ពុជា ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំងពីរនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ។

សម្រាប់បណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ លោកបានផ្តល់អនុសាសន៍ថា កម្ពុជាអាចទាញយកប្រយោជន៍យ៉ាងច្រើនពីទំនាក់ទំនងនេះ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នថា បើសិនជាទំនាក់ទំនងជាមួយជប៉ុន ក៏មិនត្រូវឱ្យខ្លួនក្លាយទៅជាគ្រាប់ស្រូវក្នុងភ្នែកចិន ហើយបើទំនាក់ទំនងជាមួយចិន ក៏មិនត្រូវឱ្យខ្លួនក្លាយទៅជាគ្រាប់ស្រូវ ក្នុងភ្នែកជប៉ុនដែរ។

លោកបណ្ឌិត ដៀប សុផល បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅ លើប្រធានបទ៖ «តើកម្ពុជា-ជប៉ុន បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងណាខ្លះ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ?»

សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ដូចតទៅ៖