(កោះកុង)៖ លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការបក្សស្រុកបទុមសាគរ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាបក្សស្រុកបទុមសាគរ សមាជិក សមាជិកាបក្សថ្នាក់មូលដ្ឋានប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលមានបណ្ដោយ ១៨០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.៧០ម៉ែត្រ និងដាក់ប្រព័ន្ធលូចំនួន ៣កន្លែង អំពូលសូឡាចំនួន៥អំបូល ស្ថិតភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគ។

លោក អៀង អាង មេភូមិចំការលើក បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយដោយបានគណៈកម្មាធិការបក្សស្រុកបូទុមសាគរ បានយកចិត្តទុកដាក់ស្ថាបនាផ្លូវមួយខ្សែក្រាលគ្រួសក្រហម ជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិចំការលើ ឃុំថ្មស ស្រុកបទុមសាគរ ដែលមានចំនួន ២៧៦គ្រួសារ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលទីតំបន់មួយទៅតំបន់មួយជាពិសេសសិស្សានុសិស្សទៅសិក្សា។

លោកមេភូមិ បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះជាច្រើនឆ្នាំហើយពុំមានទេ និងពិបាកធ្វើដំណើរនៅរដូវវស្សាទឹកលិចដើរមិនរួចរមាស់ពេញដៃជើងធ្វើឱ្យប្រជាជនមានការលំបាក់ខ្លាំង។ តែពេលនេះប្រជាជនក្នុងភូមិបានជឿជាក់ ទៅលើគណបក្សប្រជាជន និងអរគុណសន្តិភាពនឹងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យទូទាំងប្រទេសជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ក្រូច បុរីសីហា បានឱ្យដឹងថា ក្នុងនាងគណៈកម្មាធិការបក្សស្រុក ជាមួយក្រុមការងារចុះមូលដ្ឋានឃុំថ្មស ប្រធានសាខាបក្សភូមិចំការលើ និងសមាជិកសមាជិកាភូមិចំការលើទាំងអស់ ជាមួយនឹងផ្លូវលំដែលបាន សាងសង់រួចជាស្ថាពរនៅសមិទ្ធផលទាំងនេះ។ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជូនប្រជពលរដ្ឋនិងប្រទេសជាតិ ឱ្យមានសន្តិភាពស្ថេរភាពនយោបាយមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រទាំងពុទ្ធចក្រ។

លោក ក្រូច បូរីសីហា បានបន្តថា ផ្លូវលំមួយខ្សែនេះ គឺដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅដែលជាតម្លៃមិនអាចកាត់ថ្លៃបាន និងដែលបានអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានបន្ថែមថា ប្រទេសជាតិមានសន្តិភា សេរីភាព ការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យ នាបច្ចុប្បន្នដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនដូច្នេះ សូមប្រជាពលរដ្ឋត្រូវជឿជាក់ លើគណបក្សប្រជាជនកម្ពុជា និងកុំជឿលើកការញុះញង់របស់គណបក្សផ្សេងៗឱ្យសោះ មានតែគណបក្សប្រជាជនតែមួយគត់ដែលអាចជួយដោះស្រាយ បញ្ហាជូនបងប្អូនគ្រប់ទីកន្លែងគ្រប់មូលដ្ឋាននៅពេលបងប្អូន ជួបបញ្ហាណាមួយមិនថាថ្ងៃឬយប់ ឬនៅក្រៅប្រទេសឡើយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនតែងតែយកចិត្តទុកដាក់ជារៀងរហូត៕