(ភ្នំពេញ)៖ នៅប្រទេសកម្ពុជា សម័យដើម ការទុកដាក់កូនចៅ គឺត្រូវបានរៀបចំដោយចាស់ទុំ ឪពុកម្តាយ ដោយកូនៗ មិនមានសិទ្ធិក្នុងការសម្រេចនោះឡើយ ប៉ុន្តែបច្ចុប្បន្ន មិនដូចមុនទេ ដោយសារតែមានការបញ្ចូលគ្នារវាងវ​ប្បធម៌ខ្មែរ និងវប្បធម៌លោកខាងលិច ដើម្បីភាពជឿនលឿន។ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ន ការទុកដាក់កូនចៅ ឪពុកម្តាយត្រូវសួរយោបល់កូនផងដែរ ដែលការផ្តល់សិទ្ធិឱ្យកូនៗនេះ ជាវប្បធម៌របស់លោកខាងលិច។

សូមស្តាប់ការពន្យល់របស់ លោកបណ្ឌិត ដូចតទៅ៖