(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានលើកឡើងថា កម្ពុជា-ជប៉ុន ក្រៅពីទំនាក់ទំនងខាងនយោបាយ និងសេដ្ឋកិច្ច ក៏មានទំនាក់ទំនងខាងវប្បធម៌ផងដែរ។ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ ប្រទេសទាំងពីរមានអនុស្សាវរីយ៍ជាមួយគ្នាច្រើន ដែលក្នុងនោះក៏មានបទចម្រៀងផងដែរ ដូចជាបទ៖ «ស្រលាញ់បងដល់ឆ្អឹង», «ចិត្តឥតល្អៀត» និងបទ «លីងជូមាសបង» ជាដើម។

លោក ពុយ គា បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅ លើប្រធានបទ៖ «តើកម្ពុជា-ជប៉ុន បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងណាខ្លះ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ?»

សូមស្តាប់ការបកស្រាយរបស់ លោក ពុយ គា ដូចតទៅ៖