(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក បានមើលឃើញថា ទំនាក់ទំនងកម្ពុជា-ជប៉ុន តាំងពីបង្កើតឡើងរហូតមកដល់ពេលបច្ចុប្បន្ន បានដើរលើផ្លូវរលោតរហូតមក មិនរលាក់ដូចទំនាក់ទំនងកម្ពុជា-ចិន ឬកម្ពុជា-អាមេរិក ឬកម្ពុជាជាមួយប្រទេសជិតខាងឡើយ។

ដំណើរលើផ្លូវរលោងនេះ ត្រូវបាន លោក ពុយ គា ពន្យល់បន្ថែមថា ក្នុងប្រវត្តិទំនាក់ទំនងកន្លងមក ជប៉ុនតែងបង្កើតរឿងល្អជាច្រើនសម្រាប់កម្ពុជា រហូតមានពេលមួយនោះ សម្តេចតេជោ ហ៊ុន សែន បានហៅជប៉ុនថា ជាឆ្មបថែមទៀត ហើយប្រៀបប្រដូចកម្ពុជាទៅនឹងស្ត្រីម្នាក់ដែលត្រៀមសម្រាលកូន។

លោក ពុយ គា បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ៖ «តើកម្ពុជា-ជប៉ុន បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងណាខ្លះ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ?»

សូមស្តាប់ការបកស្រាយរបស់ លោក ពុយ គា ដូចតទៅ៖