(ត្បូងឃ្មុំ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

បើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចចាត់តាំងលោក ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសម្តេចពញាចក្រី ហេង សំរិន, លោក វង សូត ជាអនុប្រធានទី១ និងលោក អ៊ាង សុផល្លែត ជាអនុប្រធានទី២៕