(ភ្នំពេញ)៖ ស្រ្តីម្នាក់ បានបង្កករណីហិង្សាដោយចេតនាលើអនីតិជននារីម្នាក់ ដោយចងនិងទះកំផ្លៀង ដោយសារខឹងមិនរៀនសូត្រ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០៖០០នាទី ចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ក្មេងស្រីរងគ្រោះឈ្មោះ យ៉ាន សម្បតិ្តចន្ទ័វិលីស្សា អាយុ៦ឆាំ្ន មុខរបរសិស្ស ជនសង្ស័យឈ្មោះ ឃុន វ៉ាន់ដា អាយុ៣៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ។

យោងតាមរបាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ហូបបាយជុំគា្ននៅ ក្នុងនោះក៏មានក្មេងស្រីរងគ្រោះឈ្មោះយ៉ាន សម្បតិចន្ទ័វិលីហ្សា ផងដែរ។

ក្រោយពេលហូបបាយរួច ជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបាន ក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះ។

ចំណែកជនរងគ្រោះ ស្រែកយំក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឲ្យជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ា ដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះឲ្យដេកផ្កាប់មុខ ទៅនឹងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។

ចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនជនសង្ស័យទ្រាំមិនបាន បើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះ ចំនួន០៣ដៃ ទៅលើផ្ទៃមុខ។

ក្រោយមក កម្លាំងសមត្ថច្ចកិខណ្ឌ និងប៉ុស្តិ៍ ជួយអន្តរាគមឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ ចាត់ការតាមនីតិវិធី។

សូមបញ្ជក់ថា ឈ្មោះ ឃុន សុខគីម ភេទស្រីអាយុ៣៦ឆាំ្ន មុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់ នៅក្នុងនោះក៏មានជនរងគ្រោះមា្នក់ផងដែរ យកមកឲ្យម្តាយបង្កើត និងបងស្រីត្រូវជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆាំ្នមកហើយ មុនឪពុកម្តាយលែងលះគា្ន៕