(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហានេះថា កម្លាំងនគរបាលរបស់លោក ក្រោមការសម្របម្រួលពីព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ បានស្រាវជ្រាវរកមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ និងប្រើប្រាស់៣នាក់ រួមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន មេតហ្វេតាមីនអាយចំនួន៤កញ្ចប់ ថ្នាំចំនូន៣គ្រាប់ និងឧបករណ៍មួយចំនួនទៀត។
លោកឧត្តមសេនីយ៍បានបន្តថា ជនសង្ស័យ ទី១/ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៣១ឆ្នាំ (ជួញដូរ) ដកហូតបានថ្នាំញៀនចំនួន៣គ្រាប់ និងទូរស័ព្ទ៤គ្រឿង ទី២/ ឈ្មោះ ស្វៃ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ (ប្រើប្រាស់) ទី៣/ ឈ្មោះ យន់ ប៉ិប ភេទប្រុស អាយុ២៤ឆ្នាំ (ប្រើប្រាស់) ទី៤/ ទេស សុភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ (ប្រើប្រាស់) ជនសង្ស័យទាំង៤នាក់នេះ រស់ភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៥/ ឈ្មោះ ឈុន បូត ហៅចិន ភេទប្រុស អាយុ ២០ឆ្នាំ (ជួញដូរ) រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីនអាយ ចំនួន៤កញ្ចប់តូប ដែកកេះ១ ដបកែច្នៃជក់១ ទូរស័ព្ទ១គ្រឿង បំពង់ប៉ឺត សំបក់ថង់ប្លាស្ទីកចំនួនធំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅកាន់សាលាដំបូងនារសៀលថ្ងៃនេះ ចាត់ការតាមនិតិវិធីច្បាប់៕