(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ និងមន្ដ្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជាច្រើនរយនាក់ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតរបស់ជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាមជាចាំបាច់។
នៅក្នុងឱកាសនោះ លោក ស សុខា បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ ជាពិសេសយុវជន មេត្តាចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីសង្គ្រោះជីវិត។ លោកបន្ដថា «ការបរិច្ចាគឈាមនេះ មិនមានការឈឺចាប់ ឬមិនមានការប៉ះពាល់សុខភាព ហើយក៏មិនមានការឆ្លងជម្ងឺអ្វីនោះដែរ»។
ខាងក្រោមនេះ គឺជាសកម្មភាពទាំងស្រុកនៃការបរិចា្ចកឈាម របស់លោក ស សុខា និងក្រុមការងារ៖