(តូក្យូ-ជប៉ុន)៖ តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។

ហើយនៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចរៀបចំដោយលោកនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីស្វាគមន៍ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន មុនពេលកិច្ចប្រជុំកំពូលចាប់ផ្តើមនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕