(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

គួរជម្រាបថា លោក កឹម ជាតិ កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាយរឿងអាស្រូវមួយដែលក្រុមហ៊ុនលក់ស្រា ប្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក្រោយលោកគាបស៉ីលុយក្រុមហ៊ុន ចំនួន១០ម៉ឺនដុល្លារ និងស្រាថ្លៃៗជាច្រើនដបទៀត។

បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ៕