(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសស្តីពីការព្យាករណ៍អាកាសនៅកម្ពុជា និងស្នើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ សីហា ឆ្នាំ២០១៦ ។
ក្រសួងធនធានទឹកបានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ ៖
-តំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ ៖ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ មានខ្យល់បក់បោកខ្លាំង នៅលើផ្ទៃសមុទ្រមានរលកខ្ពស់ៗ ។
-តំបន់វាលទំនាប និងតំបន់ខ្ពង់រាប ៖ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦ មានរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងក្នុងអំឡុងពេលមានភ្លៀង ៕
សម្រាប់ព័ត៌មានលម្អិតសូមអានការព្យាករណ៍អាកាសធាតុទាំងស្រុង៖