(តូក្យូ)៖ ក្នុងឱកាសកំពុងបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (Obayashi Takeo) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ (Kansai Economic Federation / KEF) និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION និងលោក អូកាមុរ៉ា កាត្សឹម៉ាសា (OKAMURA KATSUMASA) តំណាងសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (Osaka Chamber of Commerce and Industry / OCCI) និងជាប្រធានក្រុមហ៊ុន REVE21 ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕