(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំ បងប្អូនមេត្តាឈប់ជេរប្រមាថជន ពិការទៀតទៅ។ សម្តេចតេជោបានបន្តថា ពាក្យអាខ្វាក់ អាកំបុត អាកំបាក់ អាខ្វិន អាគរ អាថ្លង់ ជាពាក្យដែល ជនពិការឈឺចាប់ជាងពេលត្រូវរបួសទៅទៀត។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញផ្សាយនៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែនេះ នៅថ្ងៃខួប៤១នៃការដែលគ្រូពេទ្យវះកាត់យកកែវភ្នែកឆ្វេងរបស់សម្តេច គឺថ្ងៃទី ២៣សីហា១៩៧៥ ដល់ ថ្ងៃទី២៣ ខែសីហា ២០១៦ ដែលពេលនោះវះកាត់នៅទីតាំងសាលារៀន នៃស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
Facebook Page ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហោះយ៉ាងដូច្នេះថា «ថ្ងៃ២៣សីហា២០១៦ជាខួប៤១នៃការដែលគ្រូ ពេទ្យវះកាត់យកកែវភ្នែកឆ្វេង ជាទីស្រឡាញ់ របស់ខ្ញុំ(២៣សីហា១៩៧៥.២៣សីហា២០១៦) ដែលពេលនោះវះកាត់នៅទីតាំងសាលារៀន នៃស្រុកអូរាំងឪ។ គាប់ជួនថ្ងៃនេះខ្ញុំមកបំពេញ ការងារនៅខេត្តត្បូងឃ្មុំ ដែលការ ធ្វើដំណើររបស់ខ្ញុំមិន ឆ្ងាយពីទីកន្លែងនៃការឈឺចាប់ដែល ខ្ញុំបានជួបរាប់ទាំងគល់ស្ពានគីស្សូណាដែល ខ្ញុំត្រូវរបួសនៅថ្ងៃទី១៦មេសា១៩៧៥ផងដែរ។ ការឈឺចាប់ដែលពិបាកថ្លាថ្លែងនៃជនពិការដូចខ្ញុំ និងបងប្អូនជនពិការ ផ្សេងទៀតមិនអាចរក អ្វីមកបំពេញជំនួស ឱយបានឡើយ។អ្វីដែលខ្ញុំ ស្នើរសុំសូមបងប្អូនមេត្តាឈប់ជេរប្រមាថជនពិការទៀតទៅ។ពាក្យអាខ្វាក់ អាកំបុត អាកំបាក់ អាខ្វិន អាគរអាថ្លង់។ ជាពាក្យដែល ជនពិការឈឺចាប់ជាងពេលត្រូវរបួសទៅទៀត»៕