(ភ្នំពេញ)៖ ស្របជាមួយនឹងដំណើររបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូនោះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាតមូលមួយលើប្រធានបទ៖ «តើកម្ពុជា-ជប៉ុន បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងណាខ្លះ ក្នុងទំនាក់ទំនង៧០ឆ្នាំមកនេះ?»

កិច្ចពិភាក្សានេះមានវាគ្មិន២រូបរួមមាន៖

- លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ
- លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕