(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល នៃជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ និងលោក IIhan Kemal Tug ឯកអគ្គរដ្ឋទូតទួរគី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានសម្តែងការចូលរួមមរណទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលទួរគីចំពោះការបាត់បង់ជីវិត និងរងរបួសពីការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃសៅរ៍ទី២០ ខែសីហាកន្លងទៅនេះ។
នៅក្នុងជំនួបនោះ ភាគីទួរគី ក៏បានលើកឡើងពីសំណើរសុំឲ្យ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឲ្យបិទសាលា Zaman នៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក ប្រាក់ សុខុន បានបញ្ជាក់ថា នឹងយកសំណើររបស់ភាគីទួរគី ទៅពិគ្រោះជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាមុនសិន។
នេះជាសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផលនៃជំនួបរវាងលោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតទួរគី ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖