(បាត់ដំបង)៖ បេក្ខនារីម្នាក់បានដួលសន្លប់ ក្រោយមកក្រុមគ្រួពេទ្យបានជួយសង្គ្រោះ ហើយបានដាក់ខ្យល់អុកស៊ីសែន ទើបអាចប្រឡងបានវិញនូវ មុខវិជ្ជារូបវិទ្យា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅមណ្ឌល សកលវិទ្យាល័យ បាត់ដំបង។
Facebook អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា «សិស្សស្រីពូកែម្នាក់បានឈឺដួលសន្លាប់ និយាយមិនចេញបានត្រឹមសរសេរលើក្រដាស នូវពាក្យមួយមាត់ថា (ឈឺ) ហើយក៏សន្លប់ទៅ»។ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា ក្រោយមកក្រុមគ្រូពេទ្យប្រឹងជួយអស់លទ្ធភាព រហូតចុងក្រោយ នាងអាចងើបឡើងធ្វើកិច្ចការវិញបានទាំងកំពុងដាក់អុកស៊ីសែន ហើយវិញ្ញាសារូបវិទ្យានេះ ហាក់បីដូចជាគ្មានបញ្ហាទេសម្រាប់នាង ព្រោះនាងមានទំនុកចិត្តខ្លាំងមែនទែន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែសីហា នេះគឺជាថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ (ភាសាខ្មែរ និងរូបវិទ្យា) ចំណែកថ្នាក់វិទ្យាសាស្ដ្រសង្គម (គណិតវិជ្ជា និងសីលធម៌)៕