(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះក្នុងកម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» ជាលើកទី២ ក្រោមអធិបតីភាព របស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ លោក លោកស្រី ដែលជាអ្នកឧបត្ថម្ភរង្វាន់ និង អ្នកត្រូវមកទទួលរង្វាន់។

ក្នុងឱកាសនោះ លោក លីម ដឺលុច បានថ្លែងនូវអត្ថប្រយោជន៍ នៃការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT Lucky Draw App)នេះ ដូចជា៖
* គ្រប់គ្រងនូវចំណាយរបស់ខ្លួនតាមរយៈការថតវិក្កយបត្រចំណាយចូលក្នុងកម្មវិធី
* ឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីអគ្គនាយកដ្ឋានពន្ធដារ
* បានចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ
* ពង្រីកចំណេះដឹង និងវប្បធម៌បង់ពន្ធដល់គ្រប់មជ្ឈដ្ឋាន និងសាធារណជនទូទៅ
* ជំរុញការអនុវត្តកាតព្វកិច្ច តាមរយៈការចេញវិក្កយបត្រឱ្យត្រឹមត្រូវស្របតាមច្បាប់ដែលមានជាធរមាន

ជាមួយគ្នានេះដែរ ការចូលរួមប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង មានភាពងាយស្រួលបំផុត ដោយលោក លោកស្រីគ្រាន់តែថតរូបវិក្កយបត្រដែលបានចំណាយរួច ចូលមកកាន់មកកាន់កម្មវិធី តាមរយៈទូរស័ព្ទដៃលោក លោកស្រី នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីអគ្គនាយកដ្ឋានពន្ធដារ។

បន្ថែមពីនេះទៀត លោកអគ្គនាយករង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនជាអ្នកឧបត្ថម្ភរង្វាន់ជូនដល់អ្នកឈ្នះ ជាពិសេសអ្នកដែលបានចូលរួមប្រើប្រាស់កម្មវិធីវិក្កយបត្រ នាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលនេះសបញ្ជាក់ឲ្យឃើញអំពីការរួមចំណែកក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថាការចេញវិក្កយបត្ររបស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់ និងជំរុញការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) នេះ តាមរយៈការបញ្ចូលវិក្កយបត្រ ឲ្យបានច្រើន។

គួរបញ្ជាក់ផងដែរថា ប្រគល់រង្វាន់លើកទី ១ បានធ្វើឡើងកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ ដោយបានចាប់ឆ្នោតផ្សងសំណាងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការប្រគល់រង្វាន់នាថ្ងៃនេះ បានធ្វើការចាប់ឆ្នោតផ្សងសំណាងលើកទី២ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ និងបានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់រួមមានដូចខាងក្រោម៖
១៖ លោក រ៉ុម ពន្លឺ ទទួលបានរថយន្ត Mazda Pick Up
២៖ លោក លីម សំបូរ ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៣៖ លោកស្រី ណែន សុខា ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៤៖ លោកស្រី ប៊ី មួយឆែ ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៥៖ លោក ព្រាប សារ៉េត ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៦៖ លោក លី លីម ហួ ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៧៖ លោកស្រី ទឹម វណ្ណរ័ក្ស ទទួលបានទូរស័ព្ទ Iphone 15
៨៖ លោកស្រី លឹម ប៊ុនអេង ទទួលបានទូរស័ព្ទ Iphone 15
៩៖ លោក ង៉ាម សុធារ៉ា ទទួលបានទូរស័ព្ទ Iphone 15
១០៖ លោក រស់ ប៊ុណ្ណា ទទួលបានទូរស័ព្ទ Iphone 15
១១៖ លោកស្រី មឿន ណារី ទទួលបានទូរស័ព្ទ Iphone 15
១២៖ លោក ធឿន សុវណ្ណធន ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៣៖ លោកស្រី ត្រេង សូនីតា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៤៖ លោក ស៊ឹម បញ្ញា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៥៖ លោកស្រី ថេង ចាន់ឌី ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៦៖ លោកស្រី ណុ ថារី ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៧៖ លោក ប៊ី ពុទ្ធាឬទិ្ធ ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៨៖ លោកស្រី ប៊ី សុជាតា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៩៖ លោកស្រី រស់ រក្សា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២០៖ លោក ឈឿង មុនីរដ្ឋា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២១៖ លោកស្រី ទួន ជីវ៉ា ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២២៖ លោក នៅ ប៊ុននី ទទួលបានទូរទឹកកក Samsung
២៣៖ លោក កែ ចំរើន ទទួលបានទូរទឹកកក Samsung
២៤៖ លោកស្រី គួច ទៀង ទទួលបានទូរទឹកកក Samsung
២៥៖ លោក អៀង ភិរិន ទទួលបានទូរទឹកកក Samsung
២៦៖ លោកស្រី ជី ស្រីណុច ទទួលបានទូរទឹកកក Samsung និងរង្វាន់ផ្សេងៗទៀតជាច្រើនសរុប ចំនួន ៩៧ រង្វាន់៕