(សៀមរាប)៖ រាត្រីសមោសរសប្បុរសធម៌ ដែលមានឈ្មោះថា «សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ-រាត្រីសមោសរសប្បុរសធម៌» ត្រូវបានប្រារព្ធឡើងយ៉ាងឧឡារិកនៅប្រាសាទបាភួន ក្នុងក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ ត្រូវបានសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមក្រុម ប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងមូលនិធិ ឌីភីប៊ី។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកឧកញ៉ា តឹង ភីពឹង ប្រធានសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ី រួមជាមួយនឹងសប្បុរសជនជាច្រើនរូបមកពីវិស័យនានាក្នុងប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ដោយសេចក្តីស្រឡាញ់ពេញបេះដូង ទំនួលខុសត្រូវសង្គមនេះ។ ដោយជួបជុំគ្នានៅក្នុងប្រាសាទប្រកបដោយវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរនេះ សប្បុរសជនមកពីវិស័យនយោបាយនិងពាណិជ្ជកម្ម ចូលរួមចំណែកក្នុងសប្បុរសធម៌ជាតិខ្មែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា៖ «សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ-រាត្រីសមោសរសប្បុរសធម៌» បានគោរពចំពោះវប្បធម៌ ប្រពៃណីខ្មែរ ដែលជាវេទិកាដ៏ល្អសម្រាប់បង្ហាញនូវក្តីស្រឡាញ់ដ៏អស្ចារ្យពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ លោកជំទាវបានលើកទឹកចិត្តដល់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីរៃអង្គាសថវិកាចំពោះមន្ទីរពេទ្យកុមារ ក្នុងប្រទេសកម្ពុជា សម្រាប់ទិញឱសថ និងថ្នាំចាំបាច់។

លោកឧកញ៉ា តឹង ភីពឹង បានគូសបញ្ជាក់ថា៖ «យើងដាក់ការបន្សល់ទុកវប្បធម៌ខ្មែរ និងការបំពេញទំនួលខុសត្រូវសង្គមរួមគ្នា ដើម្បីបង្កើតជាចំណងដ៏រឹងមាំសម្រាប់ភាពសុខដុមរមនា និងសេចក្តីសុខនៅក្នុងសង្គមនៃប្រទេសកម្ពុជា។ សុខភាពកុមារមានសារៈសំខាន់ដោយផ្ទាល់ចំពោះអនាគតនៃ ប្រទេស។ តាមស្ថិតិបង្ហាញថា កុមារកម្ពុជាជាច្រើននៅតែរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្ររបស់ជាតិ»

នាឱកាសនោះដែរ លោកឧកញ៉ា បានឱ្យដឹងថា «នៅពេលដែលកុមារឈឺ គ្រួសារភាគច្រើនមិនមានលទ្ធភាពចំណាយលើថ្លៃព្យាបាលខ្ពស់ទេ ដែលធ្វើឱ្យ មិនមានវិធីព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងនាមជាសមាជិកនៃសង្គមនេះ ដែលយើង អាចទទួលសន្តិភាព និងស្ថិរភាពបាន យើងមានកាតព្វកិច្ចក្នុងការផ្តល់ការគាំទ្រ។ រាល់ការបរិច្ចាគគឺជាការ រួមចំណែកដោយមិនគិតតែពីខ្លួនឯងសម្រាប់សង្គមនៃប្រទេសកម្ពុជា ជាការអនុវត្តទំនួលខុសត្រូវសង្គម និងការវិនិយោគក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្ត្ររបស់កម្ពុជា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះទឹកចិត្តសប្បុរស និងក្តីស្រឡាញ់របស់សប្បុរសជនទាំងអស់»

«សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ-រាត្រីសមោសរសប្បុរសធម៌» បានរៀបចំកម្មវិធីសម្តែងនៃប្រពៃណី វប្បធម៌ និងសិល្បៈខ្មែរ ដែលរួមបញ្ចូលគ្នានៃវប្បធម៌ទាន់សម័យ ក្នុងនោះភ្ញៀវអាចទស្សនាសំលៀកបំពាក់ ជនជាតិខ្មែរដ៏ប្រណិតរបស់អ្នករាំ ចលនារបាំដ៏ប្រណិត និងការសម្តែងច្រៀងដោយស្មោះអស់ពីចិត្ត ដែល បង្ហាញយ៉ាងពេញលេញនូវភាពទាក់ទាញពិសេស និងអត្ថន័យយ៉ាងជ្រាលជ្រៅនៃវប្បធម៌ខ្មែរ។

ក្រៅពីនេះទៀត កម្មវិធីបង្ហាញឈុតសម្លៀកបំពាក់សហសម័យដែលច្នៃបង្កើតថ្មីត្រូវបានរៀបចំយ៉ាង ពិសេសដែរ។ អ្នករចនាវ័យក្មេងបានបកស្រាយភាពប្រពៃណីដោយទស្សនវិស័យទំនើប ដែលបានបង្ហាញ ពីខ្លឹមសារដ៏ជ្រាលជ្រៅនៃវប្បធម៌ខ្មែរ។ ក្នុងរាត្រីសមោសរសប្បុរសធម៌ ដែលប្រកបដោយបរិយាកាវប្បធម៌ ប្រពៃណី និងសសិល្បៈដ៏សម្បូរបែប បានឃើញការរួមចំណែកដ៏សប្បុរស និងសេចក្តីសប្បុរសរបស់អ្នក ចូលរួម ដែលនឹងជំរុញដោយផ្ទាល់ដល់ការអភិវឌ្ឍសុខភាពកុមារនៅកម្ពុជា។

សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ ដែលជាអ្នករៀបចំ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ បានរៀបចំព្រឹត្តិការណ៍ជាច្រើនដោយជោគជ័យ រួមទាំង ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌កម្ពុជា-ចក្រភព អង់គ្លេស ដំបូងគេប្រចាំឆ្នាំ២០២៣ ដែលជំរុញការផ្លាស់ប្តូរសិល្បៈរវាងបូព៌ា និងលោកខាងលិច។ សមាគមបានឧទ្ទិសដល់ការ ឧទ្ទិសដល់ការផ្សព្វផ្សាយ និងថែរក្សាវប្បធម៌ និងសិល្បៈប្រពៃណីខ្មែរ យ៉ាងសកម្មក្នុងការ លើកកម្ពស់ការរួមបញ្ចូលវប្បធម៌ប្រពៃណ៏ខ្មែរ និងសិល្បៈវប្បធម៌ពិភពលោក។ អង្គការមូលនិធិ ឌីភីប៊ី ជា អង្គការសប្បុរសធម៌ដែលឧទ្ទិសដល់ការជួយដល់ជនងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរៃអង្គាសថវិកាដើម្បីជួយកែលម្អស្ថានភាពសុខភាព និងការអប់រំរបស់អ្នកដែលត្រូវការជំនួយ។

ដើម្បីថ្លែងអំណរគុណដល់សប្បុរសជន និងធ្វើឱ្យ «សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ-រាត្រីសមោសរ សប្បុរសធម៌» កាន់តែមានន័យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ី បានផ្តល់បណ្ណថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលបានបរិច្ចាគ និង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសប្បុរសជនសម្រាប់ការចូលរួមក្នុងការអភិវឌ្ឍន៍សប្បុរសធម៌ នៅកម្ពុជា។

ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នេះ បានលើកឡើងក្ដីសង្ឃឹមដល់កុមារជាច្រើននាក់ដែលប្រឈម នឹងជំងឺ។ «សេចក្តីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ- រាត្រីសមោសរសប្បុរសធម៌ បង្ហាញពីក្តីស្រឡាញ់ និងទឹកចិត្តសប្បុរសធម៌។ នៅពេលដែលព្រឹត្តិការណ៍បានបញ្ចប់ យើងជឿជាក់យ៉ាងមុតមាំថា ថាមពលនៃសេ ចក្តីសប្បុរស និងសេចក្ដីស្រឡាញ់នឹងបន្តលើកឡើងក្តីសង្ឃឹម និងក្តីសុបិនបន្ថែមទៀតនៅក្នុងទឹកដីនៃ ប្រទេសកម្ពុជា៕